ដំបូងបង្អស់លើលោក! បុគ្គលិក Uber នៅអង់គ្លេស នឹងមានប្រាក់ឈ្នួលថ្ងៃឈប់សម្រាក និងប្រាក់សោធន

ក្រុមហ៊ុន Uber កាលពីថ្ងៃអង្គារកន្លងទៅនេះបាននិយាយថា ខ្លួនកំពុងផ្តល់ឋានៈជាបុគ្គលិកដល់អ្នកបើកបរ Uber នៅអង់គ្លេសរបស់ខ្លួន ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រាក់ឈ្នួលអប្បបរមា ដែលវាជាការផ្តល់ជូនដំបូងគេបង្អស់លើលោក។